ការលក់សំបុត្រចូលទស្សនា World Cup នៅប្រទេសកាតា ត្រូវបានដាក់លក់ក្នុងតម្លៃទាប ដែលក្នុងនោះប្រជាជន និងពលករចំណាកស្រុកអាចចូលរួមទស្សនាក្នុងកីឡដ្ឋានលើការប្រកួតបានក្នុងតម្លៃត្រឹមតែ ១១ ដុល្លារប៉ុណ្ណោះ ប៉ុណ្ណោះ។ អាជ្ញាធរកាតាមិនទាន់បានប្រកាសថាចំនួនអ្នកគាំទ្រប៉ុន្មាននាក់នឹងត្រូវបានអនុញ្ញាតឱ្យចូលកីឡដ្ឋាននៃការប្រកួតបាល់ទាត់ពិភពលោកលើកដំបូងនៅក្នុងប្រទេសអារ៉ាប់ ដែលដំណើរការចាប់ពីថ្ងៃទី 21 ខែវិច្ឆិកា ដល់ថ្ងៃទី 18 ខែធ្នូឆ្នាំ 2022 ។ FIFA បានបើកការចាប់ឆ្នោតផ្តល់សំបុត្រប្រកួតជាលក្ខណៈបុគ្គលក្នុងតម្លៃត្រឹមតែ $69 ដល់អ្នកគាំទ្រអន្តរជាតិ តម្លៃនេះទាបជាងប្រហែលមួយភាគបីតិចជាងនៅ World Cup 2018 នៅរុស្ស៊ី ប៉ុន្តែសំបុត្រសម្រាប់វគ្គផ្តាច់ព្រ័ត្រមានតម្លៃដល់ទៅ ១,៦០៧…